iPhone 7 Plusទើបចេញកំពុង តែល្បីផងឥលូវមានបញ្ហា ផ្ទុះឆេះមួយបាត់

បន្ទាប់ពីក្រុមហ៊ុន Apple ដាក់បង្ហាញជាផ្លូវនូវកំពូល Smartphone ជំនាន់ថ្មីគឹ iPhone 7 និង iPhone 7 Plus ដែលទទូលបានការពេញនិយមយ៉ាងខ្លាំង ពីសំណាក់អ្នកប្រើប្រាស់។ ហើយបន្ទាប់ពី Smartphone របស់ក្រុមហ៊ុន Samsung គឺ Galaxy Note 7 បានមានបញ្ហាផ្ទុះឆេះធ្វើឲ្យមានការភ្ញាក់ផ្អើលពេញពិភពលោកមក ឥលូវនេះស្រាប់តែលេចលឺព័ត៌មានផ្ទុះឆេះ iPhone 7 Plus មួយគ្រឿងដែរ។
ខុសប្លែកពី Note 7 ដែលមានបញ្ហាផ្ទុះឆេះ ដោយសារបញ្ហាថ្ម សម្រាប់ 7 Plus នេះវិញត្រូវបានម្ចាស់ទូរស័ព្ទឲ្យដឹងថា រូបគេបានកុម្ម៉ង់ទិញពីក្រុមហ៊ុន Apple ហើយស្រាប់តែពេលទូរស័ព្ទមកដល់ គេបើកមើលក៏ឃើញទូរស័ព្ទនោះ ផ្ទុះឆេះខ្លោចរួចទៅហើយនៅក្នុងប្រអប់តែម្តង។ ម្ចាស់ទូរស័ព្ទនោះបានឲ្យដឹងទៀតថា រូបគេមិនច្បាស់ថា តើបញ្ហាមួយនេះកើតចេញពីក្រុមហ៊ុន Apple ផ្ទាល់ ឬក៏កើតឡើង ដោយសារក្រុមហ៊ុនដឹកជញ្ចូនឡើយ។
ពេលនេះក្រុមហ៊ុន Apple បានធ្វើការទាក់ទងទៅកាន់ម្ចាស់ទូរស័ព្ទ ដើម្បីសាកសួរ និងធ្វើការស៊ើបអង្កេតលើករណីនេះ៕

ប្រភព៖  KhmerNote
Share on Google Plus

About Unknown

    Blogger Comment
    Facebook Comment

0 comments:

Post a Comment