ខេត្តសៀមរាប៖ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ មានបុរស០២នាក់ បានទៅ អាដើមឈើ និងម៉ាស៊ីនង៉ោង នៅចំណុច ប្រាសាទតាគុយ ស្ថិតក្នុងភូមិតាសៀម ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប ហើយត្រូវ ដើមឈើរលំ សង្កត់ចំក្បាល បែកបណ្ដាល ឲ្យបុរសម្នាក់ ស្លាប់ភ្លាមៗនៅ ហ្នឹងកន្លែងកើតហេតុ។
ក្រោយពី ទទួលបានដំណឹង សមត្ថកិច្ចនគរបាល បានចុះទៅដល់ កន្លែងកើតហេតុ ពិនិត្យ សាកសព ឃើញថា ជនរងគ្រោះ ពិតជាបាន ស្លាប់ដោយ សារដើមឈើ រលំសង្កត់ពិតមែន ហើយបាន ធ្វើកំណត់ហេតុ និងប្រគល់សព ជូនក្រុមគ្រួសារ ចាត់ចែងធ្វើ បុណ្យតា មប្រពៃណី។
លោកវរសេនីយ៍ត្រី ស៊ុន អេង អធិការនគរបាល ស្រុកស្វាយលើ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ព្រម ប្រម ភេទប្រុស អាយុ៤១ឆ្នាំ មានប្រពន្ធឈ្មោះ ភន់ ចេន អាយុ៤២ឆ្នាំ រស់នៅភូមិតាសៀម ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។
ប្រភព៖ សៀមរាបប៉ុស្ត៏
- Blogger Comment
- Facebook Comment
Subscribe to:
Post Comments
(
Atom
)

0 comments:
Post a Comment