ខេត្តកំពងឆ្នាំង៖ កាលពីរសៀលថ្ងៃទី ១៥វិច្ឆិកា២០១៦ម្សិលមិញនេះមានបុរសម្នាក់ជាជនជាតិខ្មែរឥស្លាម បានសម្រេចធ្វើអត្តឃាត សម្លាប់ខ្លួនឯង ដោយលេបថ្នាំកណ្តុរ និង អារក ព្រោះតែតូចចិត្តនិងជីវភាពក្រីក្រ រួមផ្សំមានជំងឺប្រចាំកាយផង។ ហេតុការណ៍នេះបានកើតឡើងនៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។
ប្រភពពីីក្រុមគ្រួសាអោយដឹងថា បុរសដែលសម្លាប់ខ្លួនឯងខាងលើនេះ មានឈ្មោះ ឡឹប សាទ អាយុ៣១ ឆ្នាំ មានប្រពន្ធឈ្មោះ ម៉ាត់ រន្នី អាយុ២៩ឆ្នាំ មុខរបរកម្មការិនីរោងចក្រកាត់ដេរ មានកូនស្រីតូចម្នាក់ ជីវភាពក្រីក្រ រស់នៅជាមួយផ្ទះបងប្អូននៅក្នុងភូមិព្រៃពីស ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ។
ប្រភពពីក្រុមគ្រួសារបានអោយដឹងទៀតថា បុរសឈ្មោះ ឡឹប សាទ កាលពីជាង២ឆ្នាំមុន មានជំងឺរ៉ាំរ៉ៃព្យាលបាលមិនជា ទ្រព្យសម្បត្តិដែលមានតិចតួចលក់មើលខ្លួនអស់ហើយ តែជំងឺនៅតែព្យាលបាលមិនជា ។
មុនពេលកើតហេតុនៅថ្ងៃទី ១៥វិច្ឆិកា២០១៦ ឈ្មោះ ឡឹម សាទ នេះបានព្យាយាមធ្វើអត្តឃាតខ្លួនឯងចំនួន២ដង គឺនៅពេលពេលព្រឹកនោះ បានសម្ងំលេបថ្នាំកណ្តុរ និង យកកាំបិតកាប់ក្បាលខ្លួនឯង បណ្តាលអោយរងរបួស ហើយត្រូវបានអ្នកជិតខាងជួយទាន់ ។ លុះដល់រសៀលថ្ងៃដដែល ក៍បានយកកាំបិតអារកខ្លួនឯង បណ្តាលអោយដាច់សរសៃក ហូរឈាម និងបានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យខេត្ត រហូតដល់ម៉ោង២អធ្រាត្របុរសរូបនេះបានស្លាប់តែម្តង បន្ទាប់ពីពេទ្យព្យាយាមជួយសង្គ្រោះអស់លទ្ធភាព ៕
ប្រភព៖ VD7NEWS
Home / NationalNews /
SocialNews
/ ព្យាយាមសម្លាប់ខ្លួន២ដងចោលប្រពន្ធ និងកូនគួរឲ្យសង្វេគ ព្រោះតែអាណិតប្រពន្ធ លក់ទ្រព្យសម្បត្តិមើលជំងឺខ្លួនអស់ សុំផ្ទះគេនៅ
- Blogger Comment
- Facebook Comment
Subscribe to:
Post Comments
(
Atom
)

0 comments:
Post a Comment