កែប ៖ កាលពីល្ងាចថ្ងៃទី១ ខែតុលា ឆ្នាំ២០១៦ មានករណី ចោរចូលលួចមាសក្នុងផ្ទះ កើតឡើងនៅផ្ទះឈ្មោះអ៊ូ គង់ ប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ បណ្តាលឱ្យបាត់ចិញ្ចៀនមាស២វង់ ទំងន់៧ជី។ ក្រោយកើត ហេតុជនរងគ្រោះបានមកប្តឹងសមត្ថកិច្ចនគរបាលស្រុកដំណាក់ចង្អើរ ខេត្តកែប ឱ្យជួយរកទ្រព្យសម្បត្តិរបស់ខ្លួនមកវិញ។
ក្រោយទទួលពាក្យ បណ្តឹង លោកអធិការនគរបាលស្រុកបាន រាយការណ៍ជូនលោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត ដើម្បីសុំការដឹកនាំ។
ក្រោយទទួលគោលការណ៍ កំលាំងជំនាញបានរកឃើញតំរុយ ហើយក៏បានហៅជនសង្ស័យឈ្មោះស្វាយ ធា ស្រី អាយុ៤០ឆ្នាំ លំនៅសព្វថ្ងៃនៅភូមិព្រៃតាកុយ ឃុំ ស្រុកខាងលើ ដែលទៅ រកស៊ីចាំការហើយស្នាក់នៅជិតផ្ទះជនរងគ្រោះមកសាកសួរ រហូតដល់ម៉ោង11hយប់ ជនសង្ស័យបានសារភាពថា ពិត ជាបានលួចមាសឈ្មោះអ៊ូ គង់ មែននិងបាននាំសមត្ថកិច្ចយើង ទៅយកមាសនេះមកវិញ។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងកំពុងរក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកដំណាក់ចង្អើរ ដើម្បីរៀបចំបែបបទបញ្ជូនៅ សាលាដំបូងចាត់ការបន្ត។ ចំណែកមាសជនរងគ្រោះយើងបានធ្វើដំណើរសុំទៅព្រះរាជអាជ្ញាដើម្បីប្រគល់ជូនជនរងគ្រោះជាម្ចាស់វិញ ៕
ប្រភព៖ នគរបាលជាតិ
Home / NationalNews /
SocialNews
/ នគរបាលខេត្តបង្ក្រាបចោរស្រីចូលលួចមាសក្នុងផ្ទះពេលម្ចាស់មិននៅ
- Blogger Comment
- Facebook Comment
Subscribe to:
Post Comments
(
Atom
)

0 comments:
Post a Comment